សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនតាមព្រំដែនកម្ពុជា ថៃ
ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនតាមព្រំដែនកម្ពុជា ថៃ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/27/2015 11:04:39 AM )

បន្ទាប់ពីបានបំពេញការងារនៅខេត្តកំពង់ធំរួចមកគណៈប្រតិភូ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធន​ធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ និងមាន​ការ​ចូល​រួម​ដោយ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តមរដ្ឋមន្រ្តី ​ជា សុផារ៉ា និងសហការីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យសិក្សាសែ្វងយល់ពី សមិទ្ធផលអភិវឌ្ឍន៍ របស់ក្រសួង អភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០​១៥​ ។

បើតាមការបង្ហាញរបស់ លោក សេង សារីប្រធានមន្ទីរអភិវឌ្ឍន៍​ជនបទ ខេត្តព្រះវិហារ​ ​បាន​ឲ្យដឹង​ថា ​ដើម្បីសម្រេចឲ្យបាន នូវគោលដៅ និងទស្សនវិស័យ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលជាអតីតសមរភូមិប្រយុទ្ធឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដែលមានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងអភិវឌ្ឍន៍ជនបទជាប្រធាន បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងខេត្តព្រះវិហារ រួមមានភូមិចំនួន៩ ដែលមានផ្ទះចំនួន ២២៤២ខ្នង មណ្ឌលសុខភាពចំនួន៦កន្លែង និងសាលាបឋមសិក្សាចំនួន១៤ខ្នង។  ដោយឡែកចំពោះភូមិបារមីតេជោសែន និងភូមិមរតកតេជោ​សែន សិ្ថតនៅក្នុងឃុំយាង និងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលគណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា កំពុងចុះពិនិត្យនាពេលនេះ គណៈកម្មការអន្តរក្រសួងបានសាងសង់ផ្ទះរួចរាល់ជូនគ្រួសារយោធិន និងនគរបាល បានចំនួន៤២៧ខ្នង មណ្ឌលសុខភាព១ខ្នង សាលារៀន៣ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អណ្តូងទឹក ស្រះទឹក ជាច្រើនទៀត ។

មានប្រសាសន៍ ក្នុងឱកាសចុះពិនិត្យសមិទ្ធផល នៃការអភិវឌ្ឍន៍នៅភូមិទាំងពីរខាងលើនោះ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះ គ្រួសារយោធិន និងនគរបាលការពារព្រំដែន ដោយបានកសាងជូននូវសមិទ្ធផលជាច្រើន រួមមាន ផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព អណ្តូងទឹក ស្រះទឹក ផ្លូវថ្នល់ និងបានផ្តល់ជូនដីធី្ល សម្រាប់ធើ្វការបង្កបង្កើនផលទៀតផង។

ដោយមានសំណូមពរពីគ្រួសារយោធិន និងនគរបាលការពារព្រំដែននៅទីនោះ ឯកឧត្តមប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានលើកសំណើដល់ គណៈកម្មការ អន្តរក្រសួងសូមជួយ សាងសង់បង្គន់អនាម័យ ជូនដល់គ្រួសារណា ដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់បន្ថែមទៀតផង។

បន្ទាប់មកទៀត  គណៈប្រតិភូគណៈកម្មការជំនាញនៃរដ្ឋសភាក៏បានបន្តដំណើរទៅពិនិត្យតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិ្មត ស្ថិតនៅតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់រវាងខេត្តព្រះវិហារ និងខេត្តសឹ្ទងត្រែង ហើយក៏ស្ថិតនៅជាប់ព្រំដែនជាមួយនឹងប្រទេសឡាវផងដែរ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន