រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ប៉ុល ហំម ដឹកនាំសមាជិកពិនិត្យ សិក្សា ការអភិវឌ្ឍន៍ជនបទ នៅខេត្តកំពង់ធំ
ឯកឧត្តម ប៉ុល ហំម ដឹកនាំសមាជិកពិនិត្យ សិក្សា ការអភិវឌ្ឍន៍ជនបទ នៅខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/26/2015 10:32:15 AM )

គណៈប្រតិភូ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៏បទ បរិស្ថាន និងធន​ធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ ចូល​រួម​ដោយ​សមាជិកសមាជិកា បានអញ្ជើញចុះពិនិត្យសិក្សាការងារ កសាងហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទនានា របស់ក្រសួង អភិវឌ្ឍន៍ជនបទ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០​១៥​ ។

ក្នុងដំណើរបំពេញបេសកកម្ម របស់គណៈកម្មការជំនាញរដ្ឋសភានេះ មាន​ការ​ចូល​រួម​ដោយ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម    ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ និងសហការីជាច្រើនរូបទៀត។

ជាដំបូង គណៈប្រតិភូ បានអញ្ជើញ​ពិនិត្យការដ្ឋាន​សាង​សង់ ស្ពាន​បន្ទាយ​ចាស់​ស្ថិត​ក្នុង​ស្រុកបារាយ។ បើតាមការបង្ហាញរបស់ លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍​ជនបទ ខេត្ត​​​​កំពង់ធំ ​​បាន​ឲ្យដឹង​ថា ​ស្ពានបន្ទាយ​ចាស់នេះ ធ្វើពីបេតុង​ មានបណ្តោយប្រវែង៦០ម៉ែត្រ និង​មាន​ទទឹង៧ ម៉ែត្រ។ ​ជាគម្រោងជំនួយឥតសំណង របស់​ធនាគារពិភពលោក ដល់រាជរដ្ឋា​ភិបា​កម្ពុជា​ អនុវត្តគម្រោងផ្ទាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ស្ពាននេះជាសរសៃឈាមសេដ្ឋកិច្ចដ៍សំខាន់ ក្នុងការតភ្ជាប់ ការរស់នៅ ការដឹកជញ្ជួន របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅតំបន់នានា ។

បន្ទាប់មកទៀត គណៈប្រតិភូ ក៍បានបន្តដំណើរទៅកាន់ សាលាស្រុកសណ្តាន់ ដើម្បី​ពិនិត្យ​មើល​ផ្លូវ​ក្រាលកៅស៊ូ ចម្ងាយ៧០គីទ្បូម៉ែត្រ ដែលស្ថិត​ក្នុងគម្រោងកែលម្អ​ផ្លូវជន​បទ។

នៅក្នុងដំណើរ បំពេញបេសកកម្មនេះ ឯកឧត្តម ប៉ុល ហំម បាន​សម្តែង​ការ​អរ​គុណ ​និងកោតសរសើរ​ ចំពោះ​ក្រសួងអភិវឌ្ឍន៍ជនបទ ដែល​បាន​ខិតខំគៀងគរថវិកា យក​មក​​កសាង​​សមិទ្ធផលជនបទជាច្រើន ដែលមាន ស្ពាន ផ្លូវ ជាដើមនេះ ដើម្បីបម្រើ​ផល​ប្រយោជន៍​​ជូន​ប្រជាពលរដ្ឋនៅទីជនបទ ក្នុង​ការលើកកម្ពស់​ជីវភាព​រស់​នៅរបស់គាត់​ឲ្យ​បាន​ល្អប្រសើរ ។

ជាមួយគ្នានេះ ក្នុងនាមជាតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ធំ ឯកឧត្តម ជា អឿង ដែលជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៏បទ បរិស្ថាន និងធន​ធានទឹកនៃរដ្ឋសភា ផងនោះ ​បានលើកទ្បើងថាប្រជាពលរដ្ឋក្នុង​ខេត្តកំពង់​ធំ ​មានក្តី​ត្រេកអរជាខ្លំាង​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួងអភិវឌ្ឍន៍​ជនបទ​ដែល​បាន​គិត​គូរ​ពីសុខ​ទុក្ខ ប្រជាពលរដ្ឋនៅជនបទ តាមរយៈ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានា ជួយស​ម្រួល​ការ​លំបាក​របស់ពួកគាត់ ពិសេស ការធ្វើដំណើររបស់កូន​ចៅទៅសាសារៀនឲ្យមានភាព​ងាយ​ស្រួល មិនលំបាកដូចពេលមុន៕