សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៨នៃរដ្ឋសភាអញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូនេស៊ី
គណៈកម្មការទី៨នៃរដ្ឋសភាអញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូនេស៊ី
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (8/24/2015 4:31:01 PM )

ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយបានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ដល់​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី បានធ្វើមាតុភូមិនិវត្តន៍មកដល់ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ​សុវត្ថិភាព នៅ ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥។

នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវប្រធានគណៈប្រតិភូបានមានប្រសាសន៍ អោយដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ គឺគណៈប្រតិភូ បានទទួលនូវបទពិសោធន៍ជាច្រើនពីប្រទេសឥណ្ឌូនេស៊ី ​អំពីការអនុវត្ត​របបសន្តិសុខសង្គម ដោយនៅប្រទេសឥណ្ឌូនេស៊ី គឺគេបានបង្កើតនូវប្រព័ន្ធ​គ្របដណ្តប់​សុខភាពជាសកល តាំងពី​ឆ្នាំ២០០៤ ហើយសេចក្តីព្រាងច្បាប់ស្ដីពីរបប​សន្តិសុខ​សង្គម គេបានអនុម័តនៅឆ្នាំ២០១៤​ ដោយមាន​គោលដៅ​​គាំពារចំពោះប្រជាពលរដ្ឋក្រីក្រ ​និង​ប្រជាពលរដ្ឋងាយរងគ្រោះនៅប្រទេសឥណ្ឌូនេស៊ី។

លោកជំទាវបន្ថែមថា គម្រោងសេវាគ្របដណ្តប់​សុខភាពសាធារណៈ ជាប្រព័ន្ធធានារ៉ាប់រងសន្តិសុខសង្គម ដោយមានពាក្យស្លោកមួយគឺ «អ្នកអត់ឈឺ ជួយអ្នកឈឺ»។ លោកជំទាវឲ្យដឹងទៀតថា គម្រោងរបបសន្តិសុខសង្គម​នេះ​ មិនមែន​គ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់ទេ គឺរដ្ឋបង្កើតក្រុមហ៊ុនមួយ មានឈ្មោះថា ក្រុមប្រឹក្សា​សន្តិសុខជាតិ ​គឺគេធ្វើ​ការ​ជាមួយមន្ទីរពេទ្យ និងមណ្ឌលសុខភាព។ ចំពោះប្រជាពលរដ្ឋក្រីក្រ និង​អ្នកងាយ​រងគ្រោះ​ គឺរបបសន្តិសុខសង្គម​របស់​​ប្រទេសឥណ្ឌូនេស៊ី ជួយដល់អ្នកទាំងនោះដោយមិនមាន​បង់ថវិកានោះទេ ​ដោយរដ្ឋាភិបាលជាអ្នក​ផ្គត់​ផ្គង់​​សេវាសាធារណៈ។ លោកជំទាវ កែ សុវណ្ណរតន៍ បានបន្តថា ចំពោះដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ពាក់ព័ន្ធទៅនឹងការគ្របដណ្តប់សុខភាព ជាសកលនាពេលនេះ គឺរៀបចំឡើងដោយអង្គការ GIZ របស់​ប្រទេស​អាឡឺម៉ង់ ហើយ GIZ ក៏ជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ ដោយបាន ជួយដល់រាជរដ្ឋាភិបាល​ និងកំពុងតែ​អនុវត្តនូវ​ការងារ​ទាំងអស់នេះ ដោយផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះ ដែល​បច្ចុប្បន្នអង្គការ GIZ​ បានបង្កើតគម្រោងមូលនិធិសមធម៌ នៅខេត្តកំពង់ធំ ខេត្តកំពត និងត្រៀមធ្វើនៅខេត្តកំពង់ស្ពឺ​ ជាបន្ត​ទៀត ហើយមូល​និធិសមធម៌នេះ គឺរាជរដ្ឋាភិបាលកម្ពុជាជួយ៤០% អង្គការGIZជួយ៦០%។

លោកជំទាវប្រធាន ក៏បានលើកឡើងដែរថា​ ប្រទេសកម្ពុជា ក៏គួររៀបចំឲ្យមានច្បាប់ស្ដីពីរបបសន្តិសុខសង្គម​នេះ ឡើងដែរ ដើម្បីជួយដល់ ប្រជាពលរដ្ឋ ក្រីក្រ និងប្រជាពលដែលងាយរងគ្រោះ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន