រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការទី៨ អញ្ជើញបំពេញបេសកកម្មនៅខេត្តកំពង់ធំ
គណៈប្រតិភូគណៈកម្មការទី៨ អញ្ជើញបំពេញបេសកកម្មនៅខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/31/2015 1:22:27 PM )

នៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការ សុខាភិបាលសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែសុវណ្ណរតន៍ ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តកំពង់ធំ ដោយបានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុតសំអ៊ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោក-លោកស្រី ជាប្រធានមន្ទីរជំនាញខេត្ត ពាក់ព័ន្ធ នឹងសមត្ថកិច្ច គណៈកម្មការ។

លោកជំទាវ កែ សុវណ្ណរតន៍ បានមានប្រសាសន៍ថា គណៈប្រតិភូ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា និងកិច្ចការនារី នៃរដ្ឋសភា ចុះមកកាន់ខេត្តកំពង់ធំនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពី លទ្ធផលការងារ និងបញ្ហាប្រឈម ដែលអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ ពាក់ព័ន្ធ នឹងសមត្ថកិច្ចគណៈកម្មការទី៨ បានជួបប្រទះនាពេលកន្លងមក។

ឯកឧត្តម អ៊ុត សំអ៊ន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ បានមានប្រសាសន៍ជម្រាបជូន គណៈប្រតិភូគណៈកម្មការជំនាញ នៃរដ្ឋសភាថា បច្ចុប្បន្ននេះថ្នាក់ដឹកនាំខេត្ត បានខិតខំយកចិត្តទុក​ដាក់ ក្នុងការអភិវឌ្ឍខេត្តលើគ្រប់វិស័យ។ ដោយឡែក វិស័យសុខាភិបាល គឺថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ សហការជាមួយផ្នែកពាក់ព័ន្ធជុំវិញខេត្ត ប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឲ្យស្របតាមគោលនយោបាយ កំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៥។ ឯកឧត្តម ក៏បានលើកឡើងនូវ បញ្ហាប្រឈម និងភាពខ្វះចន្លោះមួយចំនួន ជូនគណៈប្រតិភូជ្រាប ដែរមាន ដូចជា៖

    -ខ្វះខាតបុគ្គលិកជំនាញតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យ

    -ការយល់ដឹងពីការថែទាំសុខភាព និងការការពារជំងឺរបស់ប្រជាពលរដ្ឋនៅមានកម្រិត

   -ខ្វះថវិកាសម្រាប់ចុះមូលដ្ឋានរបស់ក្រុមជំនាញ

   -ហេដ្ឋារចនាសម្ព័ន្ធអាគារផ្តល់សេវាសុខភាពមួយចំនួនចាស់ទ្រុឌទ្រោមជាដើម។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានរាយការណ៍ជូនគណៈប្រតិភូ ពីលទ្ធផលនៃការអនុវត្តការងារ និងបញ្ហាប្រឈម របស់វិស័យ សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា​ បណ្តុះបណ្តាល​វិជ្ជាជីវៈនិងកិច្ចការនារីខេត្ត ដែលសុទ្ធតែជាវិស័យពាក់ព័ន្ធនិង សមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃរដ្ឋសភា។​

ក្រោយពីបានស្តាប់របាយការណ៍ របស់ថ្នាក់នាំខេត្ត ក៏ដូចជាលោក លោកស្រីជាប្រធានមន្ទីរ ដែលបានបកស្រាយ នូវចម្ងល់មួយចំនួន របស់គណៈប្រតិភូរួចមក លោកជំទាវ កែ សុវណ្ណរតន៍ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ ទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយលោកជំទាវប្រធានគណៈប្រតិភូក៏បានផ្តល់ អនុសាសន៍ ជម្រុញឲ្យមន្ទីរជំនាញទាំងអស់ខិតខំបន្ថែមទៀតក្នុងការបំពេញភារកិច្ច ជាពិសេសផ្នែកសុខាភិបាលគឺត្រូវត្រួតពិនិត្យកន្លែងផ្តល់សេវាសុខភាពឯកជន សេវា​លក់ឱសថដែលពុំមានច្បាប់អនុញ្ញាត និងក្រុមគ្រូពេទ្យព្យាបាលតាមភូមិ ដើម្បីចៀសវាងការថ្លោះធ្លោយ ដូចជាករណីដែលធ្លាប់កើតមាន នាពេលកន្លងមក និងដើម្បីជាប្រយោជន៍ក្នុងការពង្រឹងវិស័យសុខាភិបាលឲ្យទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋផង៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន