រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ អង្គការសង្គមស៊ីវិលភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាលNEP
ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ អង្គការសង្គមស៊ីវិលភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាលNEP
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/30/2015 3:28:18 PM )

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សា​ការងារជាមួយ លោក ជិន​ ច័ន្ទវាសនា នាយកប្រតិបត្តិអង្គការសង្គមស៊ីវិល​ ភាពជាដៃគូរអប់រំ​នៃអង្គការក្រៅរដ្ឋាភិបាល ហៅកាត់​ថា NEPនៅព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅ​វិមានរដ្ឋសភា។​​

ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សា ជាមួយ​អង្គការNEP​នាពេលនេះ គឺខាងអង្គការNEPចង់ធ្វើបទបង្ហាញនូវអ្វីដែល ខ្លួនកំពុងធ្វើ​ពាក់ព័ន្ធ​នឹងវិស័យអប់រំ ហើយ​ដែលគណៈកម្មការទី៧ក៏ចង់អោយអង្គការNEP​សហការ​ជាមួយ នៅក្នុងដំណើរការកែទម្រង់​ទៅលើ​វិស័យ​អប់រំនៅកម្ពុជានេះដែរ។

សូមបញ្ជាក់ថា លោក ជិន ច័ន្ទវាសនា ជានាយកប្រតិបត្តិអង្គការសង្គមស៊ីវិលភាព​ជាដៃគូរអប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាលNEPតំណាងអោយ ១៣៥អង្គការសង្គមស៊ីវិល ​ដោយ​ធ្វើការជាក់លាក់​ទៅលើ​វិស័យអប់រំជាសំខាន់ ក្នុងការតាមដាននិងកែប្រែ​គោល​នយោបាយ ​ដែលមានទស្សនៈ​វិស័យ ធ្វើការរួមគ្នា ដើម្បីសំរេចបាននូវការអប់រំ​ដែលមាន​គុណភាព​ប្រកបដោយសមធម៌ និងអោយទាន់ពេលវេលា​ដល់​ប្រ​ជា​ជនកម្ពុជា ក្នុងការ​លើក​កម្ពស់ គុណភាពអប់រំនៅកម្ពុជា៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន