រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កែ សុវណ្ណរតន៍៖ វិស័យសុខាភិបាលគឺជាវិស័យមួយដ៏សំខាន់និងមានការប៉ះពាល់ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ
លោកជំទាវ កែ សុវណ្ណរតន៍៖ វិស័យសុខាភិបាលគឺជាវិស័យមួយដ៏សំខាន់និងមានការប៉ះពាល់ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/29/2015 1:53:55 PM )

ក្នុងដំណើរចុះបំពេញបេសកកម្ម នៅក្នុងខេត្ត កំពង់ចាម គណៈប្រតិភូគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែ​សុវណ្ណរតន៍ ប្រធានគណៈកម្មការ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកសមាជិកាគណៈកម្មការ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកជំងឺ ដែលកំពុងសំរាកព្យាបាល និងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥។

«វិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ និងមានការប៉ះពាល់ដោយផ្ទាល់ ជា​មួយប្រជាពលរដ្ឋ » នេះជាប្រសាសន៍របស់ លោកជំទាវ កែសុវណ្ណរតន៍ ដែលបានថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តកំពង់ចាម។ លោកជំទាវ ក៏បាន ជម្រាបជូនពីគោលបំណង របស់គណៈប្រតិភូ គណៈកម្មការ ជំនាញ រដ្ឋសភា ដែលចុះមកកាន់មន្ទីរពេទ្យ ខេត្តកំពង់ចាម នាពេលនេះ គឺដើម្បីស្វែងយល់ពី ការអនុវត្តភារកិច្ចក្នុងការបំរើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋ និងឆ្លៀតឱកាសសួរសុខទុក្ខអ្នកជំងឺដែលកំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យផង ។

លោកជំទាវ ប្រធានក៏បានមានប្រសាសន៍ លើកឡើងផងដែរ ពីបញ្ហាបច្ចេកទេសពេទ្យ​ ដែលបានកើតឡើង នាពេលកន្លងមក ជាពិសេស បញ្ហាពាក់ព័ន្ធនឹង ផ្នែកសុខាភិបាលឯកជន ។

លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ជម្រាបជូនគណៈប្រតិភូគណៈកម្មការជំនាញ រដ្ឋសភា ពីការបំពេញភារកិច្ច របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ប្រកបដោយការយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខមាលភាព ជូនប្រជាពលរដ្ឋ នាពេលកន្លងមក។

បន្ទាប់ពីបានស្តាប់ការបកស្រាយ របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យរួចមក គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានចុះសួរសុខទុក្ខ អ្នកជំងឺ ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់មកគណៈប្រតិភូក៏បានចុះសាកសួរសុខទុក្ខកុមារពិការ គ ថ្លង់ ដែលកំពុងសិក្សានៅសាលាកុមារពិការភ្នែក គ ថ្លង់ ខេត្តកំពង់ចាមផងដែរ ។

សូមបញ្ជាក់ថាគណៈប្រតិភូ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា អញ្ជើញចុះបំពេញបេសកកម្ម នៅក្នុងខេត្ត កំពង់ចាម និង ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីស្វែងយល់ពីវិស័យពាក់ព័ន្ធ នឹងជំនាញរបស់គណៈកម្មការ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន