រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ជាម យៀប៖ លទ្ធផលកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា នៅកម្ពុជា បង្ហាញឲ្យពិភពលោក ឃើញកាន់តែច្បាស់ អំពីតួនាទីអាយប៉ា និង អាស៊ាន
ឯកឧត្តម ជាម យៀប៖ លទ្ធផលកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា នៅកម្ពុជា បង្ហាញឲ្យពិភពលោក ឃើញកាន់តែច្បាស់ អំពីតួនាទីអាយប៉ា និង អាស៊ាន
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (7/28/2015 5:51:18 PM )

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ក្រុមអ្នកនយោបាយលើកទី៧ ស្តីពី “ទេសចរណ៍អាស៊ាន: ជំរុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព” ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ជាប្រធាន ក្រុមអាយប៉ាជាតិកម្ពុជា ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ និងកោតសរសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជជែក ពិភាក្សាគ្នាយ៉ាងល្អិនល្អន់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ របស់សមាជិកសភាអាយប៉ា ដែលសម្រេចបានលទ្ធផលជាច្រើន។

សូមជម្រាបជូនថា សភាកម្ពុជាបានទទួលធ្វើជាម្ចាស់ ផ្ទះកិច្ចប្រជុំក្រុមអ្នកនយោបាយអាយ ប៉ាលើកទី៧ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ចាប់ពី ថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែកក្កដាឆ្នាំ ២០១៥ ដោយមានសមាជិកសភា ប្រទេសសមាជិក អាយប៉ា ចំនួន៩ប្រទេស ចូលរួម ព្រមទំាង អគ្គលេខាធិការអាយប៉ា និងតំណាងអគ្គលេខាធិការដ្ឋានអាស៊ាន ដោយអវត្តមាន ប្រទេសហ្វីលីពីន។

មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា ប្រធានបទដែលបានជ្រើសរើស សម្រាប់ពិភាក្សា ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ជាប្រធានបទមួយដ៏មានសារៈសំខាន់ ពីព្រោះថា វិស័យទេសចរណ៍ ជាវិស័យគន្លឹះមួយក្នុងចំណោម វិស័យទាំងឡាយដែលបានរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រាប់ប្រទេសក្នុងតំបន់អាស៊ានទាំងមូល។

ឯកឧត្តមបន្តថា វិស័យទេសចរណ៍ដែលបានធ្វើឲ្យមាន ភាពលូតលាស់ឆាប់រហ័សដល់ផ្នែកសេដ្ឋកិច្ចក្នុង តំបន់ និងពិភពលោក។ វិស័យនេះបានដើរតួ ដ៏សំខាន់ក្នុងការសម្រេចបាន ទស្សនៈវិស័យ ចំពោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នាចុងឆ្នាំ ២០១៥ ដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានគូស បញ្ជាក់ថា អ្វីដែលជារបាយការណ៍លទ្ធផល នៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី៧ នឹងត្រូវដាក់ជូន អង្គមហាសន្និបាតអាយប៉ា លើកទី៣៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ធ្វើការអនុម័ត ដើម្បីជាប្រយោជន៍របស់អាស៊ានទំាងមូល។

ក្នុងនាមគណៈកម្មាធិការរៀបចំ នៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី៧     ឯកឧត្តមបណ្ឌិតរដ្ឋ សង្ឃឹមថា វេទិកាក្រុមអ្នកនយោបាយ អាយប៉ា លើកទី៧    នេះនឹងបង្ហាញឲ្យពិភពលោក ឃើញកាន់តែច្បាស់ អំពីតួនាទី របស់អាយប៉ាក្នុងការ រួមចំណែកស្ថាបនា សង្គមអាស៊ានមួយ នៅថ្ងៃអនាគត ពោរពេញដោយវិបុលភាព៕