រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប អំពាវនាវឲ្យអាយប៉ា កសាងនិងអនុម័តច្បាប់ ស្តីពីទេសចរណ៍រួមគ្នា
ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប អំពាវនាវឲ្យអាយប៉ា កសាងនិងអនុម័តច្បាប់ ស្តីពីទេសចរណ៍រួមគ្នា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (7/27/2015 11:58:05 AM )

មានប្រសាសន៍នៅពេលបើកកិច្ចប្រជុំ ក្រុមអ្នកនយោបាយអាយប៉ា ស្តីពី“ទេសចរណ៍  អាស៊ាន:ជំរុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ ប្រកប ដោយចីរភាព”  នៅលើទឹកដីអង្គរ ខេត្តសៀមរាប ឯកឧត្តមបណ្ឌិតជាម យៀប ប្រធានគណៈកម្មការរៀបចំ និងជាប្រធានក្រុមអាយប៉ាជាតិ បាន ចាត់ទុកវិស័យទេសចរណ៍ ជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រជាជាតិអាស៊ាន។ 

ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាផង ឯកឧត្តមបណ្ឌិតរដ្ឋ  ជាម យៀប មាន ប្រសាសន៍លើកឡើងថា សម្រាប់ប្រទេសកម្ពុជា វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យគន្លឹះមួយ ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទេសចរណ៍ មិនត្រឹមតែបានផ្តល់ប្រាក់ចំណូលជាតិ ផ្តល់ការងារ និងបានរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ។ ទេសចរណ៍បាន ជួយលើកម្ពស់ដល់ការកសាង ហេដ្ឋារចនាសម្ពន្ធ័ជាតិច្រើនដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។

ឯកឧត្តមបន្តថា សម្រាប់ក្របខ័ណ្ឌអាស៊ានវិញ អាស៊ានមានសក្តានុពលទេសចរណ៍  ធំធេងណាស់។ តំបន់នេះ មានទ្រព្យសម្បត្តិជាច្រើន ក្នុងការ ទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ដូចជាតំបន់ទេសចរណ៍ធម្មជាតិ  ប្រាង្គប្រាសាទ សត្វព្រៃ និងវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្តជាច្រើន។  

សូមបញ្ជាក់ថាសភាកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយ ប៉ាលើកទី៧ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ខែកក្កដាឆ្នាំ   ២០១៥ ក្រោមប្រធានបទ “ទេសចរណ៍អាស៊ានៈ ជំរុញការអភិរក្សធម្មជាតិនិងការអភិវឌ្ឍ  ទេសចរណ៍ប្រកបដោយចីរភាព” ដោយមានសមាជិកសភា ប្រទេសសមាជិក អាយប៉ា ចំនួន៩ប្រទេស ចូលរួម ព្រមទំាង អគ្គលេខាធិការអាយប៉ា និងតំណាង អគ្គលេខាធិការដ្ឋានអាស៊ាន ផងដែរ។

តាមរយៈកិច្ចប្រជុំនេះ  ឯកឧត្តមបណ្ឌិតរដ្ឋ បានអំពាវនាវដល់សមាជិកអាស៊ាន និងអាយប៉ា ទំាងអស់ រួមគ្នា លើកទឹកចិត្ត រដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដើម្បីធានាដល់ការអភិរក្ស ការលើកកំពស់វប្បធម៌ ធនធានធម្មជាតិ ក្នុងនោះគប្បីរក្សាជំហររួមគ្នាក្នុងការកសាង និងអនុម័តច្បាប់ ស្តីពីទេសចរណ៍ នេះ៕