រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ កិច្ចប្រជុំអ្នកនយោបាយអាយប៉ា បង្ហាញពីសាមគ្គីភាពមហា គ្រួសារអាស៊ាន
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ កិច្ចប្រជុំអ្នកនយោបាយអាយប៉ា បង្ហាញពីសាមគ្គីភាពមហា គ្រួសារអាស៊ាន
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (7/27/2015 10:36:40 AM )

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត   ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បានទទួល ស្វាគមន៍ យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសភា ប្រទេសអាយប៉ា ដែលអញ្ជើញមកចូលរួមក្នុង​ កិច្ចប្រជុំអ្នកនយោបាយអាយប៉ាលើកទី៧ នៅសណ្ឋាគារ សុខារីសត នាព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៥។ 

នៅក្នុងឳកាសនោះឯកឧត្តមបណ្ឌិត បានលើកឡើងថា វត្តមានសមាជិកចូលរួមកិច្ចប្រជុំ ទំាងអស់នៅពេលនេះ ជាការបង្ហាញឲ្យឃើញពី កិច្ចសហប្រតិ- បត្តិការ មិត្តភាព សាមគ្គីភាព  នៅក្នុងគ្រួសារអាស៊ាន ក៏ដូចជាអាយប៉ា។ សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ ក្រុមអ្នកនយោបាយ អាយប៉ា លើកទី៧ (The 7th AIPA Caucus) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៥ នៅសណ្ឋាគារ  សុខារីសត ក្នុងខេត្តសៀមរាប

គណៈប្រតិភូសភានៃប្រទេសជា សមាជិកអាយប៉ា រួមមាន ប្រទេសប្រ៊ុយណេ  ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃឡង់ ប្រទេស វៀតណាម និងកម្ពុជា នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះក៏មានការចូលរួម ពីអគ្គលេខាធិការអាយប៉ា និងតំណាងរបស់ អគ្គលេខាធិកា- រដ្ឋាន អាស៊ាន ផងដែរ។

ក្នុងជំនួបសវនាការនៅមុនបើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា ចាប់តំាងពីអាយប៉ា និងអាស៊ានបានធ្វើសមាហរណកម្ម យ៉ាងជិតស្និទ្ធជាមួយគ្នាមក ស្ថាប័នទំាងពីរមានតួនាទីកាន់តែសំខាន់ ក្នុងការបំពេញផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ឯកឧត្តមបណ្ឌិត បានវាយ តម្លៃ ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីពហុភាគីដែលរដ្ឋាភិបាលនិងរដ្ឋសភានៃ ប្រទេសទំាង១០បានអនុវត្តកន្លងមក៕