សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជំរុញសភាសមាជិកអាយប៉ា សហការគ្នា ដើម្បីអភិរក្ស ទេសរណ៍ធម្មជាតិ
ឯកឧត្តម ឈាង វុន ជំរុញសភាសមាជិកអាយប៉ា សហការគ្នា ដើម្បីអភិរក្ស ទេសរណ៍ធម្មជាតិ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (7/26/2015 7:30:43 PM )

ក្នុងនាម ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការ   អចិន្រ្តៃយ៍ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភា ព្រះរាជាណាចក្រកម្ពុជា បានទទួល     ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូសភា ប្រទេសសមាជិកអាយប៉ា ដែល បានអញ្ជើ់ញមកចូលរួមកិច្ចប្រជុំ ក្រុមអ្នកនយោបាយអាយប៉ាលើកទី៧ ( The 7TH AIPA Caucus )

សភាប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ ដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៥ នៅសណ្ឋាគារសុខារីសត ក្នុងខេត្តសៀមរាប។ មានប្រសាសន៍ក្នុងពិធីទទួលស្វាគមន៍ អាហារពេលល្ងាច ថ្ងៃទី២៦ ខែកក្កដា ឯកឧត្តម ឈាង វុន បានចាត់ទុក កិច្ចប្រជុំ ក្រុមអ្នក នយោបាយ អាយប៉ា លើកទី៧នេះ ជាឱកាសប្រវត្តិសាស្រ្ត ដែលកិច្ចប្រជុំ បានប្រារព្ធធ្វើឡើងនៅក្នុងទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ក្រោម ប្រធានបទ ដ៍មានសារៈសំខាន់ គឺ “ទេសចរណ៍អាស៊ានៈ ជំរុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព”។

ឯកឧត្តម ឈាង វុន សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ សមាជិកសភា នៃប្រទេសជាសមាជិកអាស៊ានទំាងអស់ នឹងចែករំលែកបទពិសោធន៍គ្នា បង្កើន កិច្ចសហការគ្នា ដើម្បីជំរុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព។

សូមជម្រាបជូនថា គណៈប្រតិភូសភានៃប្រទេសជា សមាជិកអាយប៉ា រួមមាន ប្រទេសប្រ៊ុយណេ  ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃឡង់ ប្រទេសវៀតណាម និងកម្ពុជា អគ្គលេខាធិការអាយប៉ា និងតំណាងរបស់អគ្គលេខាធិការដ្ឋានអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមអ្នកនយោបាយ អាយប៉ា លើកទី៧ នេះ៕