រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូ រដ្ឋសភា-ព្រឹទ្ធសភា កម្ពុជា ចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន កម្ពុជា-ថៃ
គណៈប្រតិភូ រដ្ឋសភា-ព្រឹទ្ធសភា កម្ពុជា ចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន កម្ពុជា-ថៃ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (7/4/2015 9:30:19 AM )

រយៈពេលពេញមួយ ថ្ងៃនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ គណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា តំណាង រដ្ឋសភា និង លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិក គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា តំណាងឲ្យព្រឹទ្ធសភា បានដឹកនាំសមាជិកព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ព ប្រចាំការ នៅទិសទី១ តំបន់ប្រាសាទព្រះវិហារ ក្នុង ទីតាំងវរ:សេនាតូចលេខ៣៨២ ក្នុងកងពល អន្តរាគមន៍លេខ៨ និងទិសទី៣ ប្រាសាទតាមាន់ តាក្របី ខេត្តឧត្តរមានជ័យ។

អញ្ជើញចូលរួមជាកិត្តិយស ក្នុងកម្មវិធីទទួលគណប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេ បញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចំរុះ និងជាមេ បញ្ជាការកងទ័ពព្រំដែន ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំលេខ២ និងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានមួយចំនួន

គណៈប្រតិភូរដ្ឋសភារួមមាន ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោកជំទាវ លី គឹមលៀង សមាជិក គណៈកម្មការទី២ នៃរដ្ឋសភា លោកជំទាវ ពៅ សាវឿន សមាជិករដ្ឋសភា លោកជំទាវ នួម សុភ័ណ្ឌ សមាជិករដ្ឋសភា។ ចំពោះគណៈប្រតិភូព្រឹទ្ធសភាមាន លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា លោកជំទាវ ឡាក់ អូន សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ហុង ទូហាយ សមាជិកព្រឹទ្ធសភា

លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកថវិកា ផ្ទាល់ខ្លួន ដែលជាអំណោយរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា ចំនួន១០លានរៀល ផ្ញើជូនដល់កងទ័ព។

ក្នុងឱកាសនេះដែរ លោកជំទាវ កែវ ម៉ាលី ក៏បាននាំយកសម្ភារៈប្រើប្រាស់ និង ថវិកាផ្ទាល់ ខ្លួនសរុបចំនួន ៤ម៉ឺន ១ពាន់ ៣រយ ៥ដុល្លារសហរដ្ឋអាមេរិក ផ្តល់ជូន ដល់កងទ័ពប្រចាំការទាំងពីរទិស។ ជាមួយនេះ ឯកឧត្តម ឈាង វុន ក៏បានឧបត្ថម្ភ ថវិកា ដែលជារបស់រដ្ឋសភា និង របស់ឯកឧត្តមផ្ទាល់ ជូនដល់កងទ័ពប្រចាំការ ទាំង២ទិស ចំនួន ២៧លាន ៥សែន រៀលផងដែរ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន