រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/3/2015 11:49:31 AM )

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី០៣ ខែ​កក្កដា ឆ្នាំ​២​០១​៥ វេលាម៉ោង០៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះ​រាជា​ណាចក្រ​​កម្ពុជា​​​ ​បាន​បើកកិច្ច​ប្រជុំក្រោមអធិបតីភាព​ដ៏ខ្ព​ង់​ខ្ព​ស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រមលើសំណើសុំប្រកាសទទួលស្គាល់ ឯកឧត្តម កែវ ពិសិដ្ឋ ជា​តំណាង​រាស្រ្តថ្មីនៃមណ្ឌល​ខេត្ត​កំពង់ចាម ជំនួស លោកជំទាវ ចែម សាវ៉ៃ ដែលបានសុំលាលែងនិងសំណើសុំប្រកាសទទួលស្គាល់ ឯកឧត្តម ងួន ប៊ៀន ជា​តំណាងរាស្រ្តថ្មី​នៃមណ្ឌល​ខេត្តកែបជំនួស ឯកឧត្តម អាន ហេ ដែលបានសុំលាលែង។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តយល់ព្រម​ លើសំណើសុំជ្រើសតំាង ឯកឧត្តម កែវ ពិសិដ្ឋ ជាសមាជិក គណៈ​កម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងបានអនុម័តយល់ព្រម​​ បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៥ នូវសេចក្តីស្នើច្បាប់ស្តីពី ភតិសន្យាពិសេស។

អង្គប្រជុំក៏បានអនុម័តយល់ព្រម កំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាល​ទី៥ នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង៨:០០ នាទីព្រឹក ដើម្បីពិភាក្សានិងអនុម័ត លើសេច​ក្តី​ស្នើច្បាប់ស្តីពី ភតិសន្យាពិសេស។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន