សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៦នៃរដ្ឋសភាជួបប្រជុំជាមួយតំណាង ក្រុមតំណាងរាស្រ្តហត្ថលេខីនៃសេចក្តីស្នើច្បាប់ស្តីពីភតិសន្យាពិសេស
គណៈកម្មការទី៦នៃរដ្ឋសភាជួបប្រជុំជាមួយតំណាង ក្រុមតំណាងរាស្រ្តហត្ថលេខីនៃសេចក្តីស្នើច្បាប់ស្តីពីភតិសន្យាពិសេស
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/2/2015 11:48:20 AM )

នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា គណៈកម្មការនីតិកម្ម​និងយុត្តិធម៌​នៃ រដ្ឋសភា​ដឹកនាំដោយឯក ឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ បានជួបប្រជុំពិភាក្សាការងារ​ជាមួយ ឯកឧត្តម អ៊ូ ច័ន្ទទ្ធិ តំណាងក្រុមតំណាងរាស្រ្ត​ហត្ថលេខីនៃសេចក្តីស្នើច្បាប់ស្តីពី ភតិសន្យា​ពិសេស និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ មកពី គណៈកម្មការជំនាញនានានៃរដ្ឋសភា ​។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ​​​និងគណបក្សសង្គ្រោះជាតិ ចំនួន៦៣រូប បានធ្វើការពិនិត្យសិក្សា និង រៀបចំតាក់តែងសេចក្តីស្នើច្បាប់​ស្តីពី​ ភតិសន្យាពិសេស នេះឡើង គឺស្របតាមស្មារតី រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសសិទ្ធិ​មាន​លំនៅ​ដ្ឋាន​ សំដៅរួមចំណែកដោះស្រាយបញ្ហាសង្គម រួមមានការលំបាក និងសំណូមពររបស់កម្មករ សិស្ស​ និស្សិត ដែលស្នាក់នៅបន្ទប់ជួល​ ក៏ដូចជាម្ចាស់អចលនៈទ្រព្យ ហើយក៏ជាការឆ្លើយតប​ទៅនឹង​ការពង្រឹងនីតិរដ្ឋ ដើម្បីស្ថេិភាព ក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ​​និងផ្អែកទៅលើស្ថានភាពជាក់ស្តែងផងដែរ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានបញ្ជាក់ថាសេចក្តីស្នើច្បាប់នេះ មានគោលបំណងគ្រប់គ្រង​បន្ទប់ជួលនិងទំនាក់ទំនងរវាងកម្មករ សិស្ស និស្សិត ជាមួយនឹងម្ចាស់ផ្ទះដែលមានបន្ទប់ជួលស្នាក់នៅ អោយមានលក្ខណៈរៀបរយព្រមទាំងជួយដោះស្រាយសំណូមពររបស់ កម្មករ សិស្ស និស្សិត ទាក់ទង​នឹង​តម្លៃបន្ទប់ជួល សមស្របនិងប្រាក់កំរៃគោល​ប្រចាំខែ​ទាប ​ដែលកំរិត​កំណត់ដោយអនុក្រឹត្យ ​និង​ការពារ​ផលប្រយោជន៍ស្របច្បាប់ របស់ភតិបតី (ម្ចាស់ផ្ទះដែលមានបន្ទប់ជួល)។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា សេចក្តីស្នើច្បាប់ស្ដីពីភតិសន្យាពិសេស​នេះ ជាមូលដ្ឋាន​គតិយុត្ត​​ជាក់លាក់មួយនៅក្នុងប្រព័ន្ធនីតិរបស់កម្ពុជា បន្ថែមលើក្រមរដ្ឋប្បវេណីស្តីពីភតិសន្យា ដែលត្រូវ​យកមក​អនុវត្តនៅក្នុងករណីនៃកិច្ចសន្យាជួល ។

បន្ទាប់ពីការពិនិត្យពិភាក្សាគ្នាទៅលើខ្លឹមសារ ពាក្យពេចន៍ និងអក្ខរាវិរុទ្ធនៃសេចក្តីស្នើច្បាប់​ស្តីពី​ភតិសន្យាពិសេស រវាងគណៈកម្មការជំនាញ នៃរដ្ឋសភា ជាមួយតំណាង ក្រុមតំណាង​រាស្រ្ត​ហត្ថលេខី​រួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា ឯកឧត្ដមនឹងរៀបចំ បញ្ជូនសេចក្តីស្នើច្បាប់​ស្ដីពីភតិសន្យា​ពិសេស ដែលមាន៤ជំពូក ចែកចេញ១១មាត្រានេះ  ទៅគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ដើម្បីសម្រេច ដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន