រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៥នៃរដ្ឋសភាប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
គណៈកម្មការទី៥នៃរដ្ឋសភាប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/30/2015 11:47:00 AM )

នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា​ ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធាន​​គណៈកម្មការ បានរៀបចំ កិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការ ដើម្បីពិនិត្យពិភាក្សានិងសិក្សា​លើសេចក្តី​ព្រាងច្បាប់​ ស្ដីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល។

ឯកឧត្តម ឈាង វុន ប្រធាន​​គណៈកម្មការ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់​ស្ដីពី​សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល មានចំនួន៩ជំពូក រួមមាន៣៩មាត្រា ត្រូវបាន កិច្ចប្រជុំគណៈ​កម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​ ប្រគល់ជូន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ និង គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បន្ទាប់មក​ត្រូវធ្វើរបាយការណ៍​ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ មុននឹងសម្រេចដាក់ចូល ក្នុង របៀបវារៈ​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​​នាពេលខាងមុខ។

ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការជំនាញនីមួយៗ នៃរដ្ឋសភា ដែល​ទទួល​ភារកិច្ច ពិនិត្យនិងសិក្សា សេចក្ដីព្រាងច្បាប់​ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពីគណៈកម្មា​ធិការ​អចិន្ត្រៃយ៍ រដ្ឋសភារួចហើយនោះ នៅពេលខាងមុខឆាប់ៗនេះ ក៏នឹងមានកិច្ចប្រជុំ អន្តរគណៈកម្មការ បន្ទាប់មកទៀត នឹងមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយ ពីសេចក្តី​ព្រាងច្បាប់នេះ​ នៅថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភាផងដែរ។

បន្ទាប់ពីបានពិនិត្យ ពិភាក្សា ទៅលើខ្លឹមសារ និងអក្ខរាវិរុទ្ធ នៃសេចក្ដីព្រាងច្បាប់ អង្គប្រជុំផ្ទៃក្នុង​គណៈកម្មការទី៥ នៃរដ្ឋសភា ក៏បានធ្វើការកែសម្រួល ពាក្យពេចន៍​មួយចំនួន អោយត្រូវតាមអក្ខរក្រម​នៃវចនានុក្រមនិងទម្រង់ច្បាប់។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន