រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » គណ:ប្រតិភូគណ:កម្មការទី១០នៃរដ្ឋសភា ចុះបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប
គណ:ប្រតិភូគណ:កម្មការទី១០នៃរដ្ឋសភា ចុះបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (6/8/2015 10:30:07 AM )

គណ:ប្រតិភូ ​គណ:កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ​នៃរដ្ឋសភា ដឹកនាំ​ដោយឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការ បានចុះបំពេញបេសកកម្មនៅ ខេត្ត​បន្ទាយមានជ័យ​និងខេត្តសៀមរាប ដើម្បីពិនិត្យនិងសិក្សាស្វែងយល់ពី តម្លាភាពនៃ​ការគ្រប់​គ្រង​របស់ សាខាគយ​និងរដ្ឋាករនិងករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ គណ:ប្រតិភូកម្មការទី១០នៃរដ្ឋសភា​បានជួបពិភាក្សា​ការងារជាមួយឯកឧត្តម គោ ស៊ុំសារឿត អភិបាលនៃគណ:អភិបាលខេត្ត​និងសហការី​នៅសាលាខេត្ត​បន្ទាយមានជ័យ។

ក្នុងជំនួបពិភាក្សា ឯកឧត្តម ហូរ វ៉ាន់ និង ឯកឧត្តម លោកជំទាវ ជាសមាជិក​គណ:ប្រតិភូ​បានលើកឡើងពីករណីវិវាទដីធ្លី និងបញ្ហា មួយចំនួនទៀត ​ដែលបានកើតឡើង​ក្នុងខេត្តនាពេល​កន្លង​មក។

ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តមអភិបាលខេត្ត និងសហការី​បានជម្រាបជូន​គណ:​ប្រតិភូ គណៈកម្មការទី១០ នៃរដ្ឋសភាថា ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីអាជ្ញាធរ​ខេត្ត​ បានខិតខំ​ប្រឹង​ប្រែងក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនមានការព្រងើយកន្តើយ​ឡើយ។

 

ឯកឧត្តម​ ​គោ ស៊ុំសារឿត​ ក៏បានបកស្រាយជម្រាបជូនគណៈប្រតិភូ គណៈ​កម្មការជំនាញ​ទី១០ នៃរដ្ឋសភា ពីបញ្ហាមួយចំនួនទៀត ដែលបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យនាពេល​កន្លង​មកផងដែរ។

សូម​បញ្ជាក់ផងដែរថា ក្នុងដំណើរបំពេញបេសកកម្មនៅ ខេត្តបន្ទាយមានជ័យ គណ:ប្រតិ​ភូ​បានជួបពិភាក្សា និងស្វែងយល់ពីការងារ មួយចំនួន ជាមួយអាជ្ញាធរគយនិងកាំកុងត្រូល ជុំវិញតម្លា​ ភាពនៃការគ្រប់គ្រងរបស់អាជ្ញាធរទាំងពីរនៅទីស្នាក់ការគយច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និងបាន​ចុះជួបសំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋ៥៨៤គ្រួសារនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ដែល​មានទំនាស់​ជុំវិញករណីអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិ។ គណៈប្រតិភូក៏បានចុះពិនិត្យទីតាំងទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​នៅភូមិ​ សន្តិភាព ភូមិអូរអំពិល នៃឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ​​ផងដែរ៕