រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចចក្រី ហេង សំរិន៖ ស្ថាប័ននីតិប្បញ្ញត្តិដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
សម្តេចចក្រី ហេង សំរិន៖ ស្ថាប័ននីតិប្បញ្ញត្តិដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/26/2015 2:49:18 PM )

«ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈតួនាទី​តាម​ដាន​​ត្រួត​ពិនិត្យ ការអនុវត្ត​ច្បាប់ ការតាក់តែងច្បាប់ និងតួនាទីភាពជាតំណាង» នេះជាប្រសាសន៍​របស់ ​​សម្តេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានថ្លែង​នៅក្នុង​ពិធីបើកសិក្ខា​សាលា​សភា​ស្តីពីការឈ្វេងយល់ពីច្បាប់ និងការ​អនុវត្តច្បាប់ ​ស្តីពីការ​ប្រឆាំងអំពើរពុករលួយ ដែលរៀបចំដោយ​គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង​អំពើពុករលួយ នៃរដ្ឋសភា និងព្រឹទ្ធសភា ​ដោយមាន​ការ​ចូលរួមឧបត្ថម្ភគាំទ្រដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានសម្រប​សម្រួល​បច្ចេកទេស (​ TCS ) វិទ្យាស្ថានសភាកម្ពុជា ( PIC ) និង អង្គការតម្លាភាពកម្ពុជា (TIC)នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។

ក្នុងឱកាសនោះដែរសម្តេចប្រធានរដ្ឋសភា ក៏បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលាថា ទី១-ត្រូវ​បន្តជម្រុញ​ផ្សព្វផ្សាយ និង​លើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋ ជាពិសេសយុវជន​អោយ​បាន​យល់ច្បាស់អំពីច្បាប់ ប្រឆាំង​អំពើពុករលួយ អំពីផលវិបាក និងឥទ្ធិពលអវិជ្ជមាននៃអំពើពុករលួយ ទី២- ត្រូវពង្រឹងនិងលើក​កម្ពស់​តួនាទី​សំខាន់​ទាំង​បីរបស់ខ្លួនជា ពិសេសតួនាទីតាមដានត្រួតពិនិត្យការអនុវត្ត​ច្បាប់​ដើម្បីធានាការ​ប្រើប្រាស់ធនធាន​របស់រដ្ឋ​ប្រកប​ដោយប្រសិទ្ធភាព គណនេយ្យភាព និងប្រសិទ្ធ​ផល​ខ្ពស់ ជៀសផុតពីការកេងប្រវ័ញ្ច និងប្រព្រឹត្តអំពើពុករលួយ ទី៣- ត្រូវអំពាវនាវ និងលើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ ​ត្រូវចូលរួមយ៉ាង សកម្មក្នុងការប្រឆាំងអំពើពុករលួយ ដោយត្រូវ​មាន​ភាពក្លាហាន​ក្នុងការ​ប្តឹង​និងថ្កោលទោស ចំពោះជនណាដែល ប្រព្រឹត្តអំពើពុករលួយ ទី៤- ស្នើគណៈកម្មការ​ពាក់​ព័ន្ធ​របស់​​​សភា ​ជាពិសេសគណៈកម្មការទី១០ ត្រូវបន្តពង្រឹងនិងតាមដាន ការអនុវត្តច្បាប់ និងពិនិត្យ ពីភាពខ្វះ​ចន្លោះ​នៃ​ក្រប​ខណ្ឌច្បាប់​សំដៅធ្វើការកែលម្អនិងវិសោធនកម្មច្បាប់ពាក់ព័ន្ធនានា ដើម្បីទទួលបាន​នូវ​ប្រសិទ្ធភាពនិងប្រសិទ្ធ​ផល​ខ្ពស់ និងទី៥- សូមជម្រុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យ ឯកជន អង្គការសង្គមស៊ីវិល និង​ប្រព័ន្ធព័ត៌មាន ត្រូវបន្តកិច្ចសហការគ្នា ក្នុងការ លើក​កម្ពស់​ការយល់ដឹង ការទប់ស្កាត់ និងការប្រឆាំងអំពើពុករលួយ។

ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃ​រដ្ឋសភា បានមាន​ប្រសាសន៍ថា សិក្ខាសាលានាពេលនេះ គឺជាឱកាសមួយសម្រាប់ឈ្វេងយល់​ពីច្បាប់​ជាតិ​ពីរ គឺច្បាប់ស្តីពីការប្រឆាំង​អំពើពុករលួយ និងច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ​និងអនុ​សញ្ញាអង្គការសហប្រជាជាតិ​ប្រឆាំងអំពើពុក​រលួយ ព្រមទាំងឈ្វេងយល់ពីការអនុវត្តច្បាប់​និង​អនុសញ្ញា​ទាំងនេះ ហើយក៏ជាឱកាសសម្រាប់ ស្វែងយល់ ដឹងពី​បទ​ពិសោធន៍ពីក្នុងនិងក្រៅ​ប្រទេសផងដែរ ។

សូមបញ្ជាក់ថា សិក្ខាសាលាសភាស្តីពីការឈ្វេងយល់ពីច្បាប់ និងការអនុវត្តច្បាប់ស្តីពីការប្រឆាំង​អំពើពុក​រលួយ ​មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​អង្គភាព​ប្រឆាំងអំពើរពុករលួយ អាជ្ញាធរសវនកម្មជាតិ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាភ្ញៀវជាតិ អន្តរជាតិ មកពីក្រសួង ស្ថាប័ននានាផងដែរ ។


អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន