រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ក្រសួងបរិស្ថានលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ
គណៈកម្មការទី៣នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ក្រសួងបរិស្ថានលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/26/2015 2:55:32 PM )

នៅរសៀលថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៥ គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំមប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មការ បានអញ្ជើញទៅកាន់ក្រសួងបរិស្ថាន​ក្នុង​រាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាការងារ ជាមួយឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។

ឯកឧត្តម ប៉ុល ហំម  បានមានប្រសាសន៍កោតសរសើរ ចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែល បានបំពេញភារកិច្ច បាន ល្អប្រសើរ ជាពិសេសបានយកចិត្តទុកដាក់ក្នុងការ​ ដោះ​ស្រាយ​ទំនាស់ដីធ្លី​ជូនប្រជាពលរដ្ឋដែលរស់នៅប៉ះពាល់តំបន់ការពារបរិស្ថាន។​ ឯកឧត្តម ក៏បាន​ជម្រាប​ជូនពី​គោលបំណងដែលគណៈកម្មការទី៣នៃរដ្ឋសភា មក​ជួបពិភាក្សានាពេលនេះ​គឺដើម្បីចង់សិក្សា​ស្វែង​យល់​ពី​លទ្ធផល​ការងារ និងវិធានការ ការពារបរិស្ថាននិងធនធានធម្មជាតិ​របស់ក្រសួង​ដើម្បីគណៈ​កម្ម​ការជំនាញ នៃរដ្ឋសភាដែលទទួលបន្ទុកវិស័យនេះផ្តល់ជាគំនិត យោបល់ ក្នុងការរួមចំណែកធ្វើអោយ​វិស័យ​នេះ មានការអភិវឌ្ឍន៍រីកចម្រើនឡើង ។

នៅក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោម​​គោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាល​អាណត្តិទី៥ ក្រសួង​បរិស្ថាន បានយកចិត្តទុក ដាក់បំពេញភារកិច្ចដោយមានការទទួលខុសត្រូវ ជាពិសេស​វិធានការ​ការពារបរិស្ថាននិងធនធានធម្មជាតិ ដោយបានធ្វើការផ្សព្វផ្សាយ ច្បាប់និងអនុក្រឹត្យ អោយ​ប្រជាពលរដ្ឋ បានយល់និង ជួយថែរក្សាការពារនូវធនធានធម្មជាតិទាំងនោះ ដើម្បីបម្រើដល់ការរស់នៅ​របស់ប្រជា​ពលរដ្ឋ។ ទន្ទឹមនឹងកិច្ចខំប្រឹងប្រែងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិដោយ​ការយក​ចិត្ត​ទុកដាក់យ៉ាងណាក្តី ក៏ក្រសួងបរិស្ថាននៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ក្រុមហ៊ុនឯកជន​ខ្លះមិន បានយកចិត្តទុកដាក់ជួយថែរក្សាបរិស្ថាន បែរជាបង្ហូរកាកសំណល់ធ្វើឲ្យប៉ះពាល់បរិស្ថាន និងការរស់នៅ​របស់ប្រជាពលរដ្ឋចូលក្នុងប្រភពទឹក ប្រើប្រាស់ ហើយក្រសួងក៏បានចាត់វិធានការអប់រំ និងឈានទៅ​ដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ ក្នុងករណីក្រុមហ៊ុនទាំងនោះនៅតែ ប្រព្រឹត្តកំហុស ដដែលទៀត៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន