រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា ចុះជួបប្រជាពលរដ្ឋ នៅឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល
គណៈកម្មការជំនាញនៃរដ្ឋសភា ចុះជួបប្រជាពលរដ្ឋ នៅឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/22/2015 12:47:16 PM )

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅភូមិកំពុងអុស ឃុំកំពុងអុស ស្រុកពញាឮ ខេត្ត​កណ្តាល ស្តីពីករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ភូមិកំពុងអុស ឃុំកំពុងអុស ជាមួយក្រុមហ៊ុនឧកញ៉ា អេង ឌីប៉ូ អភិវឌ្ឍន៍ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធ សភា ដឹក​​​នាំដោយឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងសិក្សា​ស្រាវ​ជ្រាវ​​​ដល់ទីកន្លែង​ក្នុងភូមិសាស្រ្ត ភូមិឃុំខាងលើ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ។

នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅភូមិ ឃុំ ខាងលើ បានប្តឹងក្រុមហ៊ុនឧកញ៉ា អេង ឌីប៉ូ អភិវឌ្ឍន៍ ថាបានលួចលើកទំនប់កាត់បឹងកំហែងធំ ជាបឹងធម្មជាតិ និងធ្វើអោយខូចទ្រង់ទ្រាយផ្ទៃបឹង ដែល​​​សកម្មភាពនេះបានកើតឡើងតាំងពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ មកម្ល៉េះ។

លើសពីនោះទៅទៀត ក្រុមហ៊ុនខាងលើបានឈូសបំផ្លាញទំនប់មួយចំនួន យកដីធ្វើស្រែប្រាំង របស់ប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ថែមទៀតផង។ ប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងដែរថា បឹងកំហែងធំនេះ ជាបឹងដែលបំរើផលប្រយោជន៍សាធារណៈ និងបានជួយសម្រួលដល់ ជីវភាពរបស់ប្រជា ពលរដ្ឋទូទាំងស្រុកពញាឮ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកាត់​ទុក​​​​​អោយប្រជាពលរដ្ឋ យកទឹកធ្វើស្រែប្រាំង និងធ្វើការនេសាទជាលក្ខណៈគ្រួសារ។

លោកស្រី ញ៉ែម សុវណ្ណ តំណាងឲ្យក្រុមហ៊ុនឧកញ៉ា អេង ឌីប៉ូ អភិវឌ្ឍន៍ បានឲ្យដឹងថា ក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់សំរាប់ធ្វើការវិនិយោគ និងអភិវឌ្ឍន៍ បឹងកំហែងធំនេះតែម្តង ហើយ​រាល់​​ដី​បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ក្រុមហ៊ុនមិនបានប៉ះពាល់នោះទេ ចំណែកឯកសារទាំងអស់​របស់​ក្រុម​ហ៊ុនទាក់ទង និងតំបន់អភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច និងការទិញដីនៅទីនោះទាំងអស់​របស់ក្រុម​ហ៊ុន និងប្រគល់ជូនគណៈកម្មការជំនាញ នៃរដ្ឋសភាពិនិត្យនៅពេលក្រោយ។

ឯកឧត្តម អេង ឆៃអ៊ាង បានមានប្រសាសន៍ថា គណៈកម្មការទី១នៃរដ្ឋសភា បន្ទាប់ពីបានទទួល ពាក្យបណ្តឹងពីប្រជាជន គណៈកម្មការ ជំនាញបានចុះមកភ្លាម ដើម្បីធ្វើការអង្កេត និងប្រមូលព័ត៌មានទាំង សងខាង ដើម្បីធ្វើការសិក្សា ស្រាវជ្រាវ សម្របសម្រួល និងជម្រុញអោយស្ថាប័ន ពាក់ព័ន្ធទាំងអស់ចូលរួម ពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋ និងក្រុមហ៊ុនឲ្យបានឆាប់។ ឯកឧត្តមបានបន្ថែមទៀតថា ចំពោះដី បឹងដែលជា របស់រដ្ឋគឺមិនមានការទិញលក់ទេ តែអាចធ្វើវិនិយោគសម្បទានសេដ្ឋកិច្ច និងមានច្បាប់គ្រប់ គ្រងត្រឹមត្រូវ ដែលទាមទារឲ្យក្រុមហ៊ុនយក ឯកសារពាក់ព័ន្ធមកបង្ហាញជូនរដ្ឋសភា ម្យ៉ាងទៀតបឹងនេះ ត្រូវ បានក្រសួងកសិកម្ម បានកាត់ចេញពីឡូនេសាទ និងទុកអោយប្រជាជន យកទឹកប្រើប្រាស់ និងនេសាទជា លក្ខណៈគ្រួសារ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំង២ ក្រុមហ៊ុន-ប្រជាជន នឹងធ្វើការសម្រប​សម្រួលគ្នាលើមធ្យោបាយប្រើប្រាស់ទឹកឲ្យបានគ្រប់គ្រាន់ ក្នុងការស្រោចស្រពលើស្រែប្រាំង ដែលនៅ​ជុំវិញ​តំបន់​នោះ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន