សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ដឹកនាំសមាជិករដ្ឋសភា ពិភាក្សាការងារជាមួយ តំណាងសហភាពអឺរ៉ុប ពីដំណើរការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត
ឯកឧត្តម ឈាង វុន ដឹកនាំសមាជិករដ្ឋសភា ពិភាក្សាការងារជាមួយ តំណាងសហភាពអឺរ៉ុប ពីដំណើរការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (5/21/2015 4:43:20 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា ការ និងព័ត៌មាន នៃរដ្ឋសភា ដោយមានការចូលរួមពី លោកជំទាវ ក្រួច សំអាន លេខាធិការគណៈកម្មការ និតិកម្ម និងយុតិ្តធម៌ និង ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មការ​សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា បានជួប ពិភាក្សា ការងារជាមួយ លោក ស៊ីលវីយ៉ូ ហ្គុតសាតូ ( Sivio Gonzato ) ប្រធាននាយកដ្ឋានទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស​និងប្រជាធិបតេយ្យ នៃសេវាកម្មទំនាក់ទំ​នង​​ខាងក្រៅ របស់សហភាពអឺរ៉ុប នៅថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ ២០១៥ នៅវិមានរដ្ឋសភា។

មានប្រសាសន៍ក្រោយកិច្ចប្រជុំ ឯកឧត្តម ឈាង វុន បានគួសបញ្ជាក់ថា ជំនួបពិភាក្សានោះ បាន​ផ្តោតជាសំខាន់ពីដំណើរការ កែទម្រង់ គណៈកម្មា- ធិការជាតិ រៀបចំការបោះឆ្នោត។ ការកែទម្រង់ប្រពន្ធ័​បោះ​ឆ្នោត​ ដែល​​កំពុងអនុវត្តបន្ទាប់ពីរដ្ឋសភា បានអនុម័តសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​​​ នៃ​​គណៈកម្មាធិ​​​ការជាតិ​ រៀបចំការបោះឆ្នោត និងសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោត ជ្រើស​តំាង​តំណាង​រាស្រ្ត​។ និង​បន្ទាប់ពីរដ្ឋសភា​បានបោះឆ្នោត ជ្រើសតំាង ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតរួចមក។

សហភាពអឺរ៉ុប បានប្រកាសថា នឹងជួយដល់គណៈកម្មារធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីឲ្យ​ស្ថាបន័មួយនេះ កាន់តែមានសមត្ថភាព ក្នុងការ រៀបចំការបោះឆ្នោត ដែលគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋទទួលយកបាន។​ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត គឺដើម្បីធានា​នូវចំនុចសំខាន់ពីរ។ ទី១គឺត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ អាច​ទៅ​បោះ​ឆ្នោត ​ដោយ​​សេរី​​ និងយុតិ្ត​ធម៌ និងទី២ គឺត្រូវធានាថា អ្នកមានសិទ្ធិបោះឆ្នោតអាចបោះឆ្នោតបានតែម្តង មិន​អាច​បោះ​​ឆ្នោត​បាន​ច្រើន​ដងឡើយ។

ឯកឧត្តម ឈាង វុន បានលើកឡើងថា បច្ចុប្បន្នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុង​ត្រៀមធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះអ្នកបោះឆ្នោត និង ការចុះឈ្មោះ អ្នកបោះឆ្នោតថ្មី តាម​ប្រព័ន្ធបច្ចេកវិទ្យា ហើយកិច្ចការនេះបានទទួលការស្វាគមន៍ ពីសហភាពអឺរ៉ុប។ ឯកឧត្តម ប្រធានគណៈកម្មាការទី៥ បានមានប្រសាសន៍បន្តថា សហភាពអឺរ៉ុប បានត្រៀមលក្ខណៈ​ជួយ​ដល់ គណៈ​កម្មាធិការជាតិរៀប​ចំការ​បោះ​​ឆ្នោត ក្នុងការបណ្តុះបណ្តាលដល់ មន្ត្រី របស់ គជប

នៅក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម ឈាង វុន ​ក៍​បានថ្លែងអំណរគុណ ចំពោះសហភាព​អឺរ៉ុប​ ដែល​បាន​រួមចំ​ណែកយ៉ាងសំខាន់ ក្នុងជួយស្វែងរក សុខ សន្តិភាព ស្ថិរភាព និងការកសាងអភិវឌ្ឍ ​ប្រទេស​កម្ពុជា​​រ​ហូតមក។

សូមបញ្ជាក់ថា បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ឈាង វុន ហើយ គណៈ​ប្រតិភូសហភាពអឺរ៉ុប បានបន្តប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្តម សុន ឆ័យ អនុប្រធាន​គណៈ​កម្មការទី២ នៃ​រដ្ឋ​សភា និងជា​អតីតសមាជិកក្រុមការងារ វិសោធនកម្មច្បាប់បោះឆ្នោត បន្តទៀត៕