រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មូលនិធិ Konrad Adenauer Stiftung នឹងផ្ដល់ថវិកា២៥០ពាន់អឺរ៉ូដល់ គណៈកម្មការជំនាញចំនួន២ របស់រដ្ឋសភា
មូលនិធិ Konrad Adenauer Stiftung នឹងផ្ដល់ថវិកា២៥០ពាន់អឺរ៉ូដល់ គណៈកម្មការជំនាញចំនួន២ របស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/20/2015 11:12:22 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌​នៃរដ្ឋសភា បានទទួល​ជួបធ្វើសវនាការជាមួយ ឯកឧត្តម Denis Schrey តំណាងមូនិធិ Konrad Adenauer Stiftung ប្រចាំ​កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

ឯកឧត្តម DenisSchrey បានមានប្រសាសន៍ថា រដ្ឋាភិបាលអាល្លឺម៉ងនឹងផ្ដល់ថវិកា​ ២៥០ពាន់​អឺរ៉ូ ក្នុងរយៈពេល២ឆ្នាំ ​ដើម្បីជួយដល់ គណៈកម្មការជំនាញ នៃរដ្ឋសភា​ចំនួន២ ​គឺគណៈកម្មការនីតិកម្ម និង​យុត្តិធម៌​ ជាគណៈកម្មការជំនាញដែលដឹកនាំដោយ​គណបក្ស​ប្រជាជនកម្ពុជា និងគណៈកម្មការ​ជំនាញ​១ផ្សេងទៀត ដែលដឹកនាំដោយ​គណបក្ស​សង្រ្គោះជាតិ។​ ឯកឧត្តម Denis Schreyបានបញ្ជាក់ថា ក្នុង​គម្រោងជំនួយនេះ Konrad គឺបានផ្ដោតការយកចិត្តទុកដាក់ លើ៣ចំនុចសំខាន់ៗ គឺវិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរដ្ឋសភា​ ការធ្វើច្បាប់ ការពិនិត្យច្បាប់ពិសេស ដើម្បីធ្វើការសិក្សាទៅលើការតាក់តែង​ច្បាប់​របស់​រដ្ឋសភា​ ថាតើរដ្ឋសភា​ធានាបានយ៉ាងណាក្នុងការពិនិត្យច្បាប់ឡើងវិញ។

ឯកឧត្តម DenisSchrey បានមានប្រសាសន៍បន្ដទៀតថា Konradគាំទ្រចំពោះ​គណៈកម្មការ​នីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា ទៅតាមសំណូមពរ ដែលគណៈកម្មការដាក់មកឲ្យ konrad។ ចំពោះថវិកា​ដែល​ជួយគាំទ្រទៅដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នេះ គឺនឹងចាប់ផ្ដើម​ចាប់ពី ឆ្នាំ២០១៦ខាងមុខ នេះតទៅ។
 
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ស្វាគមន៍ចំពោះគម្រោងជំនួយរបស់មូលនិធិ Konrad Adenauer Stiftung និងបានជម្រាបជូនអំពី ផលលំបាករបស់គណៈកម្មការ ដោយ​ឯកឧត្ដម​បញ្ជាក់ថា ការត្រួតពិនិត្យដើម្បីធ្វើវិសោធ​នកម្ម​ច្បាប់​មួយ​ចំនួនដែលបានអនុវត្តន៍កន្លងមក នៅ​មានចំនុច​ជាច្រើន​​ដែលមានភាពប្រទាំង​ប្រទើស ​ដូច្នេះវាគឺជា​ចំនុចធំ​មួយ​ដែលគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ត្រូវធ្វើការទាក់ទងទៅ​ស្ថាប័នទាំងឡាយណា ​ដែលអនុវត្តន៍​ទៅ ជួបនូវភាព​ប្រទាំងប្រទើសទាំងនោះ ជា​ពិ​សេស​​​នៅ​ក្រសួងយុត្តិធម៌។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងការងារធ្វើច្បាប់ រឺការងារ​នីតិកម្ម​នេះ គណៈកម្មការ មានសេចក្ដីស្នើច្បាប់​និងសេចក្ដីព្រាងច្បាប់​មួយ​ចំនួនដែលត្រូវពិនិត្យសិក្សាជាបន្ត ទៀត​​ដូចជា សេចក្ដីព្រាងច្បាប់ស្ដីពីតុលាការយោធា​ សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព​ សេចក្ដីព្រាងច្បាប់ស្ដីពី​សមាគមអង្គការក្រៅរដ្ឋាភិបាល និងសេចក្ដីព្រាងច្បាប់សវនា​ការស្ដីពីពាណិជ្ជកម្មជាដើម៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន