រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានីប្រជុំត្រៀមអញ្ជើញចូលរួមសន្និសីទពិភពលោក សម្រាប់សមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា
ឯកឧត្តម ហ៊ុន ម៉ានីប្រជុំត្រៀមអញ្ជើញចូលរួមសន្និសីទពិភពលោក សម្រាប់សមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/19/2015 9:48:39 AM )

នៅរសៀលថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០១៥នៅវិមានរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ានីសមាជិក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា និងជា សមាជិកសភាវ័យក្មេង របស់ប្រទេសកម្ពុជា នៃសហភាពអន្តរសភា ( I P U ) បានប្រជុំត្រៀមដើម្បី ទៅ ចូលរួម សន្និសីទពិភពលោក សម្រាប់សមាជិកសភាវ័យក្មេង របស់សហភាពអន្តរសភា ដែលគ្រោង នឹងប្រព្រឹត្ត ទៅពី ថ្ងៃទី២៦ ដល់ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុងតូក្យូប្រទេសជប៉ុន។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមឯកឧត្តម ហ៊ុន ម៉ានីបានមានប្រសាសន៍ថា សន្និសីទពិភពលោក សម្រាប់សមាជិកសភាវ័យក្មេងរបស់ សហភាពអន្តរសភាត្រូវ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកទំនាក់ ទំនងរវាងអ្នកនយោបាយវ័យក្មេងដើម្បីស្វែងរកដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិតដើម្បីសម្រេចបាននូវសន្តិភាព និងភាពសំបូររុងរឿងនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនោះសន្និសីទនេះនឹងផ្តល់ដល់ អ្នកចូលរួមនូវវេទិកានយោបាយមួយដែលដឹកនាំដោយយុវជនហើយពួកគេនឹងពិភាក្សាគ្នាដើម្បីកំណត់គោលនយោបាយព្រមទាំងសកម្មភាពនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលយុវជននៅលើពិភពលោក កំពុងជួបប្រទះ។ដោយឡែកប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកយកមក ពិភាក្សាមានដូចជា
-តួនាទីយុវជនក្នុងការលុបបំបាត់ជម្លោះ- ការជះឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច
-អំពើហិង្សាលើយុវជនជា ពិសេសស្រ្តីនិងកុមារី
-ចក្ខុវិស័យយុវជនក្នុងការចង់បានពិភពលោកមួយដែលមានភាពសំបូររុងរឿងនិង ការធ្វើអោយសម្រេចគោលដៅនេះ។

សូមបញ្ជាក់ថា សន្និសីទពិភពលោកសម្រាប់សមាជិកសភាវ័យក្មេងលើកទី១ ត្រូវបានធ្វើឡើង​នៅទីក្រុង ហ្សឺណែវប្រទេសស្វីស ក្នុងឆ្នាំ២០១៤ ក្រោមប្រធានបទ ការយកលទ្ធិប្រជាធិបតេយ្យមកអនុវត្ត​ជាក់ស្តែង ហើយមកទល់ពេលនេះគេរំពឹងថាសមាជិកសភាវ័យក្មេងចំនួន១៣០រូប​មកពី ទូទាំងពិភព​លោក​នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន