រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ពិធីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញនិងច្បាប់នៅខេត្តព្រៃវែង
ពិធីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញនិងច្បាប់នៅខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/19/2015 9:39:15 AM )

ពិធីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញជំពូកទី១៥ថ្មី ច្បាប់ស្តីពីការរៀបចំ​និងការ​ប្រព្រឹត្តទៅ នៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្រ្ត ត្រូវបានរៀបចំឡើងនាព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ នៅខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាតំណាងរាស្ត្រមណ្ឌល​ព្រៃវែង​ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ​នីតិកម្ម និង យុត្តិធម៌នៃរដ្ឋសភា ព្រមទាំងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល​ខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក លោក លោកស្រីប្រធានក្រុម​ប្រឹក្សាឃុំ មេឃុំ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូ អ្នកគ្រូ គ្រប់វិទ្យាល័យ នៅក្នុងខេត្តព្រៃវែង សរុបចំនួន៦១៣នាក់។

ឯកឧត្តម ប៊ិន ឈិន   ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និងឯកឧត្តម ប៉ែន បញ្ញា បាន​ធ្វើការបកស្រាយពន្យល់ពី ការធ្វើវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញជំពូកទី១៥ថ្មី ច្បាប់ស្តីពី​ការរៀប​ចំ​និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត គឺបន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងគណបក្សជាប់ឆ្នោត​ទាំងពីរ​គឺ​គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤​ដើម្បីបពា្ចប់បញ្ហានយោបាយ រក្សាបានស្ថិរភាព សន្តិសុខ និងភាពសុខសាន្តក្នុងប្រទេស។ ទន្ទឹមនឹង​នោះគណបក្សទាំងពីរ បានជ្រើសរើសអនុវត្តវប្បធម៌សន្ទនា ដើម្បីផលប្រយោជន៍​ប្រទេសជាតិនិងប្រជាពលរដ្ឋ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន