រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺអេដស៍នៅឃុំរកា
ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺអេដស៍នៅឃុំរកា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/18/2015 1:25:09 PM )

កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំងឺអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ឯកឧត្តម កឹម សុខា បានមានប្រសាសន៍ថាឯកឧត្តម នឹងធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធ ទៅលើចំនុចបី ជាសំខាន់ទី១ ស្នើសុំថ្នាំពេទ្យពន្យារអាយុជីវិតជូនប្រជាពលរដ្ឋ ទី២ ស្នើសុំអាហារូបត្ថម្ភ និងទី៣ ​ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ។ នាឱកាសនោះដែរឯកឧត្តម បានចែកជូនប្រជាពលរដ្ឋ២៨៦នាក់ ដោយក្នុង១នាក់ទទួល បានថវិកា១០០ ០០០រៀល អង្ករ១០គីឡូក្រាម មី១កេះ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាទៅពិនិត្យឈាម និងស្វែងរកឃើញ មានផ្ទុកមេរោគអេដស៍ ជាបន្តបន្ទាប់ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ ធ្វើឲ្យពួកគេមានការតក់ស្លុត អារម្មណ៍ជាខ្លាំង។ ជាមួយការផ្ទុះ នូវការរីករាលដាលមេរោគអេដស៍ ទៅលើអ្នកភូមិនេះ លោក យែម ជ្រិន ដែលជាអ្នកចាក់ថ្នាំ ឲ្យប្រជាពលរដ្ឋនៅក្នុងឃុំរកានោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយក៏ត្រូវបានតុលាការសម្រេច ឃុំខ្លួនផងដែរ។

ក្នុងករណីនេះ គិតមកត្រឹមថ្ងៃទី២៦ ខែកុម្ភៈ មានអ្នកស្លាប់ចំនួន៨នាក់ហើយ៕


អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន