រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សាខាកាកបាទក្រហមខេត្តកំពង់ធំប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម លើកទី១៥២នៅខេត្តកំពង់ធំ
សាខាកាកបាទក្រហមខេត្តកំពង់ធំប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម លើកទី១៥២នៅខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/18/2015 11:06:16 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការជុំវិញខេត្ត​និងប្រជាពលរដ្ឋ​បានប្រារព្ធពិធីអបអរសារទរខួបទី១៥២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា២០១៥ ក្រោម​ប្រធានបទ កម្លាំងមនុស្សធម៌គោលការណ៍គ្រឹះក្នុងសកម្មភាពដើម្បីស្វែងរកមូលនិធិ គាំទ្រដល់សកម្មភាព របស់​សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥​ នៅសាលប្រជុំ​សាលាខេត្ត​​កំពង់ធំ។

ឯកឧត្តម អ៊ុត សំអន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានធ្វើរបាយការណ៍​ជម្រាបជូនអំពីសកម្មភាពការងារ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដោយគូសបញ្ជាក់ថា ​ក្នុងឆ្នាំ២០១៤​កន្លងទៅនេះ​ពិតមែនតែខេត្តកំពង់ធំ ពុំទទួលរងដោយគ្រោះ ទឹកជំនន់ធ្ងន់ធ្ងរក៏ដោយ ក៏សាខាកាកបាទក្រហមខេត្ត និង​អនុសាខា​ស្រុក ក្រុង បានធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាតនៅមូលដ្ឋានតាម​សហគមន៍ ដោយបានផ្តល់ជំនួយមនុស្សធម៌ជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគជាដើម។ ដោយមានការ ជួយឧបត្ថម្ភ​\គាំទ្រ​ពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា បានធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ អាចធ្វើការ​ឆ្លើយតប​បានទាន់ពេល វេលាជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានចំនួន៣២៤៤ករណី ក្នុងនោះ​រួមមានអគ្គីភ័យឆេះផ្ទះ៤៥ខ្នង ខ្យល់ព្យុះខ្យល់កន្រ្តាក់រលំផ្ទះ៤៧ខ្នង របើកដំបូល២២២ខ្នង រងផលប៉ះពាល់១១៦ខ្នង​អ្នករងគ្រោះដោយរន្ទះបាញ់ស្លាប់៧នាក់ របួស១៣នាក់ អ្នកលង់ទឹកស្លាប់៣០នាក់ ពស់ចឹកស្លាប់២នាក់ អ្នកផ្ទុក​មេរោគ​អេដស៍៣នាក់​ ទូរគតជននិងកុមារកំព្រា២៧នាក់ គ្រួសារក្រីក្រ១២១៩គ្រួសារ កូនភ្លោះនិងជនពិការ៧៧នាក់ រងគ្រោះដោយទឹកជំនន់៦៦៣នាក់ រងគ្រោះដោយគ្រាប់មីនស្លាប់និងរបួស៨នាក់ គ្រួសារក្រីក្រមានជំងឺស្លាប់២១នាក់ ពុលចំណីអាហារ៤២០នាក់ គ្រោះថ្នាក់ចរាចរណ៍៤នាក់ ស្រ្តីជួបការលំបាកដោយឆ្លងទន្លេ២៦នាក់ និងអ្នករងគ្រោះ​ដោយ​បាក់ច្រាំងស្ទឹង​៦គ្រួសារ ផងដែរ។

បន្ទាប់ពី ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអាន​សេចក្តីថ្លែងការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួចមក ឯកឧត្តម​បណ្ឌិត​ងួន ញ៉ិល បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីថា ថ្ងៃនេះយើងប្រារព្ធពីធីអបអរសាទរខួបទី១៥២​ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ក្រោមប្រធានបទ កំលាំងមនុស្សធម៌ គោលការណ៍គ្រឹះ​ក្នុង​សកម្មភាពនៃការបង្កើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ ១៨កុម្ភៈ២០១៥ ផងដែរ។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ខួបទី១៥២ឆ្នាំនេះក៏ចង់ថ្លែងប្រាប់ឲ្យយើងគ្រប់គ្នាបានដឹង ពីអត្ថិភាព និង​សកម្មភាព១៥២ឆ្នាំកន្លងមក ដែលអ្នកស្ម័គ្រចិត្តរាប់លាននាក់ និងអ្នកជំនាញរាប់សែននាក់ នៅក្នុងចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទក្រហម បានរួមកម្លាំងគ្នាជាធ្លុងមួយ ផ្តល់នូវសេវាកម្មមនុស្សធម៌យ៉ាងច្រើន‍‍‍‌‌‍‍ដើម្បីជួយដល់អ្នករងគ្រោះ និងសហគមន៍ងាយរងគ្រោះ នៅជុំវិញពិភពលោក បានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធិភាព​ ដែលបាន​ទប់ទល់​ទៅនឹងអ្វីដែលហៅថាជាបញ្ហាប្រឈមនោះ។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា បញ្ហាប្រឈម​ចំពោះមុខនឹងត្រូវ​ដោះស្រាយ​រួមមានអំពើហិង្សានានា​ ការកើតមានជំងឺឆ្លងថ្មីៗ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន រួមជាមួយ​នឹង​បញ្ហាប្រឈមជាសកលមួយចំនួនទៀត ដែលបង្កឲ្យមានគ្រោះមហន្តរាយធំៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជំងឺឆ្លងនានា ដែលបានធ្វើឲ្យប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ទៅតាមសហគមន៍​មូលដ្ឋាន​ធ្វើ​ចំណាកស្រុក ការហូរចូលវប្បធម៌បរទេស និងបញ្ហានិន្នាការផ្នែកសាសនា ដែលបញ្ហាទាំងនេះយើងត្រូវរួមគ្នាគិតគូរ​និងដោះស្រាយឲ្យទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនងាយ រងគ្រោះនិងការពារ សេចក្តីថ្លៃថ្នូររបស់ពួកគេ​ក្នុងនាម​មនុស្សជាតិ។

ឯកឧត្តមបណ្ឌិតបានសម្តែងការកោតសរសើរចំពោះសាខាកាកបាទក្រហមខេត្ត ដែលកាន់តែមានសមត្ថភាព​ក្នុងការ​អភិបាល គ្រប់គ្រង និង ឆ្លើយតបគ្រោះមហន្តរាយ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានសម្តែង​ការកោត​សរសើរ​ចំពោះរាជរដ្ឋាភិបាលដែលបានជួយគាំទ្រ ទាំងផ្នែក គោលនយោបាយ​ ច្បាប់ យន្តការគាំទ្រនានា ព្រមទាំង​សម្ភារៈ​និងថវិកា​ ជំរុញនិងលើកទឹកចិត្តដល់កាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តនូវ យុទ្ធសាស្រ្តឆ្នាំ២០១១របស់ខ្លួន ដើម្បីសម្រេចដល់ឆ្នាំ២០២០បានជោគជ័យថ្មីៗថែមទៀត។

នៅក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរខួបទី១៥២ ទិវាពិភពលោកកាកបាទ​ក្រហមអឌ្ឍចន្ទក្រហម​៨ឧសភា២០១៥នេះ សាខាកាកបាទក្រហម ខេត្តកំពង់ធំបានទទួលការចូលរួមឧបត្ថម្ភថវិកា ពីសប្បុរសជននានា សរុប​ចំនួន៧ម៉ឺន៥ពាន់៣៦២ដុល្លារអាមេរិក ក្នុងនោះឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានចូលរួមថវិកា​របស់​ឯកឧត្តម ចំនួន​៧ពាន់​ដុល្លាអាមេរិកផងដែរ សម្រាប់បំរើដល់សកម្មភាពការងារ និងការគ្រប់គ្រងគ្រោះមហន្តរាយនានា​ក្នុងខេត្ត​កំពង់ធំ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន